free dailay news,wesbite seo training,blogger seo tool,game review,lastest mobile review,trust site for online jobs,earn 1000$ per month from youtbe and google ads,cambodia traveling,free wacth action movies

test

Breaking

Post Top Ad

Your Ad Spot

Thursday, September 14, 2017

តំណាង​រាស្ត្រ​អាមេរិក​ថា រដ្ឋាភិបាលលោក ហ៊ុន សែន មាន​ចេតនា​បំបិទ​សារព័ត៌មាន​សេរី​នៅ​កម្ពុជា​

សមាជិក​សភា​អាមេរិក ថ្លែង​ហួសចិត្ត​ខ្លាំង​ឥតឧបមា ដែល​វិទ្យុ​អាស៊ីសេរី ត្រូវ​បង្ខំ​ឲ្យ​បិទ​ដំណើរ​ការ​នៅ​ប្រទេស​កម្ពុជា ដោយសារ​ការ​ដាក់​សម្ពាធ និង​ការ​រើសអើង​ឥត​ឈប់​ឈរ​ពី​សំណាក់​រដ្ឋាភិបាល​លោក ហ៊ុន សែន។លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) ចេញ​សេចក្ដី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ថា​រដ្ឋាភិបាល​លោក ហ៊ុន សែន បង្ហាញ​ឲ្យ​ឃើញច្បាស់​ណាស់​ថា ​រដ្ឋាភិបាល​នេះ​មិន​ចង់​ឲ្យ​មាន​សេរីភាព​ ផ្នែក​សារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា ​នោះ​ទេ។​ លោក​លើក​ឡើង​បន្ត​ទៀត​ថា ​រដ្ឋាភិបាល​កម្ពុជា ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការរក​ឧបាយកល​សព្វ​បែបយ៉ាង ដើម្បី​បំភិត​បំភ័យ​គំរាម​កំហែង បង្ខិត​បង្ខំ និង​ហ៊ាន​ទាំង​ប្រើ​អំពើ​ហិង្សា​ភ្លាមៗ ដើម្បី​រារាំង​កុំ​ឲ្យ​ពលរដ្ឋ​កម្ពុជា មាន​សេរីភាព​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ឯករាជ្យ គួរ​ឲ្យ​ទុកចិត្ត និង​មាន​ប្រយោជន៍​។



តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) ថ្លែង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​កាល​ពី​ឆ្នាំ​២០១៣។
តំណាង​រាស្ត្រ​អាមេរិក​ថា រដ្ឋាភិបាលលោក ហ៊ុន សែន មាន​ចេតនា​បំបិទ​សារព័ត៌មាន​សេរី​នៅ​កម្ពុជា​

សមាជិក​សភា​អាមេរិក ថ្លែង​ហួសចិត្ត​ខ្លាំង​ឥតឧបមា ដែល​វិទ្យុ​អាស៊ីសេរី ត្រូវ​បង្ខំ​ឲ្យ​បិទ​ដំណើរ​ការ​នៅ​ប្រទេស​កម្ពុជា ដោយសារ​ការ​ដាក់​សម្ពាធ និង​ការ​រើសអើង​ឥត​ឈប់​ឈរ​ពី​សំណាក់​រដ្ឋាភិបាល​លោក ហ៊ុន សែន។លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) ចេញ​សេចក្ដី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ថា​រដ្ឋាភិបាល​លោក ហ៊ុន សែន បង្ហាញ​ឲ្យ​ឃើញច្បាស់​ណាស់​ថា ​រដ្ឋាភិបាល​នេះ​មិន​ចង់​ឲ្យ​មាន​សេរីភាព​ ផ្នែក​សារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា ​នោះ​ទេ។​ លោក​លើក​ឡើង​បន្ត​ទៀត​ថា ​រដ្ឋាភិបាល​កម្ពុជា ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការរក​ឧបាយកល​សព្វ​បែបយ៉ាង ដើម្បី​បំភិត​បំភ័យ​គំរាម​កំហែង បង្ខិត​បង្ខំ និង​ហ៊ាន​ទាំង​ប្រើ​អំពើ​ហិង្សា​ភ្លាមៗ ដើម្បី​រារាំង​កុំ​ឲ្យ​ពលរដ្ឋ​កម្ពុជា មាន​សេរីភាព​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ឯករាជ្យ គួរ​ឲ្យ​ទុកចិត្ត និង​មាន​ប្រយោជន៍​។
លោក អាឡាន់ ឡូវ៉ិនថល សង្កេត​ឃើញ​ថា ​វិទ្យុ​អាស៊ីសេរី ​នៅ​កម្ពុជា រង​ការ​វាយប្រហារ​តាម​វោហារ​សាស្ត្រ​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន ជាបន្តបន្ទាប់​។ ឥឡូវ​នេះ ដោយសារ​តែ​ដើម្បី​រក្សា​សុវត្ថិភាព​ដល់​បុគ្គលិក​អាស៊ីសេរី  វិទ្យុ​នេះ​ត្រូវ​បង្ខំ​ចិត្ត​បិទ​ប្រតិបត្តិការ​នៅ​ប្រទេស​កម្ពុជា។ វិទ្យុ​អាស៊ីសេរី ក៏​មិន​ខុស​អ្វី​ពី​កាសែត​ ឌឹ ខេមបូឌា ដេលី (The Cambodia Daily ស្ថានីយ​វិទ្យុ FM និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត ដែល​សុទ្ធ​តែ​ត្រូវ​រដ្ឋាភិបាល​កម្ពុជា ​បង្ខំ​ឲ្យ​បិទ​។
ចំណាត់​ការ​របស់​រដ្ឋាភិបាល​បែបនេះ គឺ​ធ្វើ​ឲ្យ​គោលការណ៍​ប្រជាធិបតេយ្យ​ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ត្រូវ​បាន​បំផ្លាញ​ខ្ទេចខ្ទី​ម្ដង​មួយៗ។ លោក​ថា លោក​ពិត​ជា​ឈឺចាប់​ និង​ហួស​ចិត្ត​ខ្លាំង​ណាស់។ លោក​បន្ត​ថា ការ​ធ្វើ​ដូច្នេះ គឺ​លោក ហ៊ុន សែន ចង់​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ជីវភាព​នយោបាយ សិទ្ធិ​សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​សេរីភាព​នៃ​បក្ស​ប្រឆាំង ក្នុង​ចេតនា​រារាំង​​កុំ​ឲ្យ​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ អាច​ប្រព្រឹត្ត​ទៅ​ដោយសេរី ត្រឹមត្រូវ ​និង​​យុត្តិធម៌៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments:

Post a Comment

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/

Post Top Ad

Your Ad Spot

Pages