free dailay news,wesbite seo training,blogger seo tool,game review,lastest mobile review,trust site for online jobs,earn 1000$ per month from youtbe and google ads,cambodia traveling,free wacth action movies

test

Breaking

Post Top Ad

Your Ad Spot

Thursday, September 14, 2017

ម្ចាស់​កាសែត​ The Cambodia Daily សោកស្ដាយ​ដោយ​រង​ការ​បង្ខំ​​ឲ្យ​ចុះ​ហត្ថលេខា​លើ​លិខិត​សុំ​ទោស​

ម្ចាស់​កាសែត​ភាសា​អង់គ្លេស ឌឹ ខេមបូឌា ដេលី (The Cambodia Daily ចេញ​មុខ​ទម្លាយ​ការពិត​ស្ថិត​ពី​ក្រោយ​ការ​ចេញ​លិខិត​​សុំ​ទោស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​អះអាង​ថា អ្នកស្រី​រង​ការ​បង្ខិត​បង្ខំ​ឲ្យ​សរសេរ​សុំទោស​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បើ​ទោះជា​ក្បត់​ឆន្ទៈ​ពិត​របស់​អ្នកស្រី​យ៉ាង​ណា​ក៏ដោយ ព្រោះ​ដើម្បី​ជា​ថ្នូរ​កុំ​ឲ្យ​គេ​ធ្វើ​បាប​ស្វាមី​អ្នកស្រី​ដែល​កំពុង​មាន​វត្តមាន​នៅ​ប្រទេស​កម្ពុជា។អ្នកស្រី ដេប៉្រា គ្រីស័រ-ស្ទាល (Deborah Krisher-Steele) បកស្រាយ​ប្រាប់​អ្នក​សារព័ត៌មាន​ថា អ្នកស្រី​ត្រូវ​បង្ខំចិត្ត​ចុះ​ហត្ថលេខា​លើ​លិខិត​សុំទោស​ដែល​ផ្ញើ​ជូន​ទៅ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន រឿង​ពន្ធដារ និង​ការ​បិទ​កាសែត​អ្នកស្រី។ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ក្លឹប​អ្នក​កាសែត​បរទេស​នា​​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា អ្នកស្រី ដេប៉្រា ថា ​ជំនួយ​ការ​អ្នកស្រី​ទូរស័ព្ទ​យ៉ាង​រន្ថាន់​ប្រាប់​អ្នកស្រី​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា នោះ ថា​មាន​គេ​គំរាម​ឲ្យ​អ្នកស្រី​ឲ្យ​ចុះ​ហត្ថលេខា​លើ​លិខិត​សុំ​ទោស​លោក ហ៊ុន សែន ជា​បន្ទាន់​ បើ​មិន​ដូច្នេះ​ទេ គេ​នឹង​ចាត់​ការ​ស្វាមី​អ្នកស្រី៖ «នៅ​ថ្ងៃ​ដែល​រដ្ឋាភិបាល​កម្ពុជា បិទ​គណនី​ធនាគារ​របស់​ពួកខ្ញុំ ខ្ញុំ​ទទួល​សារ​បន្ទាន់​មួយ​ពី​ជំនួយ​ការ​របស់​ខ្ញុំ។ គាត់​ប្រាប់​ខ្ញុំ​ថា គេ​នឹង​ចាប់​ខ្លួន​ប្តី​ខ្ញុំ​ឈ្មោះ Dough។ គាត់​ប្រាប់​ថា ខ្ញុំ​ត្រូវ​តែ​ចុះ​ហត្ថលេខា​លើ​លិខិត​សុំទោស​នោះ​ភ្លាមៗ គឺ​ក្នុង​រយៈពេល ២​ម៉ោង​ទៀត។ បើ​មិន​ព្រម​ទេ គេ​នឹង​ចាប់​ប្ដី​ខ្ញុំ»


ម្ចាស់ ​កាសែត ឌឹ ខេមបូឌា ដេលី អ្នកស្រី ដេប្រ៉ា គ្រីស័រ-ស្ទាល (Deborah Krisher-Steele) ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន ​នៅ​ក្លឹប​អ្នក​កាសែត​បរទេស នៅ​ទី​ក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃ​ទី ១២ ខែ កញ្ញា ឆ្នាំ ២០១៧។
ម្ចាស់​កាសែត​ The Cambodia Daily សោកស្ដាយ​ដោយ​រង​ការ​បង្ខំ​​ឲ្យ​ចុះ​ហត្ថលេខា​លើ​លិខិត​សុំ​ទោស​




អ្នកស្រី ដេប៉្រា បន្ត​ថា អ្នកស្រី​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ព្រម​ចុះ​ហត្ថលេខា​លើ​លិខិត​ដែល​អ្នកស្រី​អាន​មិន​ដាច់ ព្រោះ​សរសេរ​ជា​ភាសា​ខ្មែរ ហើយ​អ្នកស្រី​ក៏​មិន​ចេះ​ភាសា​ខ្មែរ​នោះ​ដែរ៖ «ខ្ញុំ​មិន​ដឹង​លិខិត​នោះ​មាន​ន័យ​យ៉ាង​ម៉េច​ផង។ ខ្ញុំ​បារម្ភ​ខ្លាំង​ជាង​គេ គឺ​ខ្លាច​គេ​ចាប់​ខ្លួន​ប្ដី​របស់​ខ្ញុំ។ ចុង​ក្រោយ​ទើប​ខ្ញុំ​ដឹង​ថា ខ្ញុំ​ចុះ​ហត្ថលេខា​លើ​លិខិត​ដែល​ឲ្យ​ខ្ញុំ​និយាយ​សុំ​ទោស​គ្រប់​យ៉ាង ទោះ​បី​មិន​មែន​ជា​ការ​ពិត​ក៏​ដោយ។ ឥឡូវ​នេះ ខ្ញុំ​សូម​បដិសេធ​នូវ​ខ្លឹមសារ​នៃ​លិខិត​នោះ ព្រោះ​ខ្ញុំ​មិន​ចេះ​ខ្មែរ​ទេ។ នៅ​ពេល​នោះ​ខ្ញុំ​ចុះ​ហត្ថលេខា​មែន ប៉ុន្តែ​ធ្វើ​ដោយ​រង​ការ​បង្ខិត​បង្ខំ​ប៉ុណ្ណោះ»
អ្នកស្រី ដេប៉្រា បញ្ជាក់​ថា អ្នក​ដែល​រៀបចំ​សម្រប​សម្រួល​ខ្លឹមសារ​នៃ​លិខិត​សុំទោស​នេះ គឺ​លោក សយ សុភាព ប្រធាន​មជ្ឈមណ្ឌល​ព័ត៌មាន​ដើម​អម្ពិល ដែល​អ្នកស្រី​ហៅ​ថា ជា​មនុស្ស​ចូលចិត្ត​ធ្វើ​ដូច្នេះ​ដើម្បី​យក​មុខ​យក​មាត់​ខ្លួន​គាត់។
អាស៊ីសេរី ព្យាយាម​ទាក់​ទង​សុំ​បំភ្លឺ​ពី​លោក សយ សុភាព ក្នុង​រឿង​នេះ ដោយ​ទាក់ទង​ទៅ​ជា​ច្រើន​ដង ប៉ុន្តែ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ លោក សយ សុភាព​ ថ្លែង​ប្រាប់​កាសែត ឌឹ ភ្នំពេញ ប៉ុស្តិ៍ (The Phnom Penh Post) កាល​ពី​ថ្ងៃ​ទី​១៣ កញ្ញា ថា លោក​មិន​ដឹង​រឿង​នេះ​ផង។ លោក សយ សុភាព ក៏​ធ្លាប់​ជាប់​ឈ្មោះ​ជា​អ្នក​ជួយ​សម្របសម្រួល​ខ្លឹមសារ​នៃ​សារ​លិខិត​ដែល​បង្ខំ​ឲ្យ​លោក កឹម សុខា សរសេរ​ថ្កោលទោស​លោក សម រង្ស៊ី ម្តង​ដែរ។ រឿង​នេះ​ក៏​លោក​ធ្លាប់​បាន​បដិសេធ​ដូច​គ្នា។
កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ សារព័ត៌មាន​ក្នុង​ស្រុក​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ឈ្មោះ ហ្វ្រេស ញូវ (Fresh News) បាន​ចុះ​ផ្សាយ​អត្ថបទ​ទាំង​ស្រុង​ជា​ភាសា​ខ្មែរ​នៃ​សារ​លិខិត​សុំ​ទោស​ដែល​មាន​ចុះហត្ថលេខា​របស់​​អ្នកស្រី ដេប៉្រា ដោយ​សរសេរ​ថា អ្នកស្រី​ពិត​ជា​សោកស្ដាយ​ដែល​មាន​អត្ថាធិប្បាយ​ជា​ច្រើន​ពី​មជ្ឈដ្ឋាន​ក្នុង​ប្រទេស​កម្ពុជា និង​ក្រៅ​ប្រទេស បាន​ចាត់​ទុក​ការ​បិទ​ព្រឹត្តិបត្រ ឌឹ ខេមបូឌា ដេលី ភ្ជាប់​ទៅ​នឹង​រឿង​នយោបាយ ហើយ​ចោទ​រាជរដ្ឋាភិបាល​ថា ព្យាយាម​បំបិទ​សិទ្ធិ​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។
ខ្លឹមសារ​នៃ​សារ​លិខិត​នេះ វា​ផ្ទុយ​ទៅ​នឹង​ជំហរ​របស់​អ្នកស្រី​ដែល​អះអាង​ប្រាប់​អាស៊ីសេរី និង​បណ្ដាញ​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់ និង​ស៊ីចង្វាក់​គ្នា​ជា​រៀង​ដរាប​មក​ដែល​អ្នកស្រី​តែង​តែ​ចាត់​ទុក​ថា ចំណាត់​ការ​របស់​រដ្ឋាភិបាល​មក​លើ​កាសែត​អ្នកស្រី​ គឺ​ជា​រឿង​នយោបាយ​ជា​ជាង​​រឿង​ជំពាក់​ពន្ធ​រដ្ឋ។
លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ ក៏​មិន​សង្ស័យ​ចំពោះ​​ការ​ចេញ​លិខិត​ដែល​លោក​យល់​ថា មិន​ឆ្លុះ​បញ្ចាំង​ការពិត​នៃ​ចរិត​របស់​ជន​ជាតិ​អាមេរិក​នោះ​ទេ ព្រោះ​ជន​ជាតិ​អាមេរិក​មិន​ចេះ​ទន់ជ្រាយ។ លោក​បញ្ជាក់​ថា ឥឡូវ​​សាមី​ខ្លួន​គាត់​បាន​ចេញ​មុខ​មក​លាត​ត្រដាង​ការ​ពិត​អ៊ីចឹង​មែន៖ «ចរិត​អាមេរិក​ជា​ចរិត​រឹងមាំ ហើយ​គេ​ប្រកាន់​គោលការណ៍។ ក្រោយ​មក​យើង​បាន​ដឹង​ហើយ គាត់​និយាយ​ខ្លួន​គាត់​ថា គេ​ដាក់​លិខិត​ជា​ភាសា​ខ្មែរ​ឲ្យ​គាត់​ស៊ីញេ គាត់​ក៏​ស៊ីញេ​ដោយសារ​រឿង​ប្តី​គាត់»
ទោះ​ជា​ពេល​នោះ​អ្នកស្រី​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​បង្ខំចិត្ត​សរសេរ​លិខិត​សុំ​ទោស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ជួយ​សង្គ្រោះ​ស្វាមី​អ្នកស្រី​ក៏ដោយ ក៏​ពេល​នេះ​អ្នកស្រី ដេប៉្រា មិន​អាច​ទ្រាំ​លាក់​ការពិត​អំពី​ការ​ប្រព្រឹត្តិ​បំពាន​មក​លើ​ស្ថាប័ន​អ្នកស្រី​ត​ទៅ​ទៀត​បាន​ទេ។ អ្នកស្រី​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ​ថា ពេល​អ្នកស្រី​លាត​ត្រដាង​ការ​ពិត​ក្នុង​រឿង​នេះ បើ​សិន​ជា​គេ​ចាប់​ប្ដី​អ្នកស្រី ក៏​អ្នកស្រី​សុខ​ចិត្ត​ទៅ​តាម​ការ​អនុវត្ត​របស់​អាជ្ញាធរ​កម្ពុជា ទៅ​ចុះ។
ទោះ​ជា​​មាន​លិខិត​សុំ​ទោស​នេះ​ទៅ​ហើយ​ក្តី​ ក៏​អគ្គនាយក​ពន្ធដារ លោក គង់ វិបុល ប្រាប់​សារ​ព័ត៌មាន​ក្នុង​ស្រុក​កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា កន្លង​ទៅ​នោះ ថា​អ្នកស្រី ដេប៉្រា គ្រីស័រ-ស្ទាល នៅ​តែ​ត្រូវ​ទូទាត់​ថ្លៃ​ពន្ធ​ដែល​បាន​ជំពាក់​រដ្ឋ ដោយ​មិន​អាច​យក​លិខិត​មួយ​សន្លឹក​នេះ​ជា​ថ្នូរ​នឹង​ការ​រួច​ខ្លួន​នោះ​ទេ។
អាស៊ីសេរី ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន​ ប៉ុន្តែ​នៅ​មិន​អាច​ទាក់ទង​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា នេះ ដោយ​ទូរស័ព្ទ​ចូល​ច្រើន​លើក​តែ​គ្មាន​អ្នក​ទទួល។
​កាសែត ឌឹ ខេមបូឌា ដេលី ត្រូវ​បង្ខំ​ចិត្ត​បិទ​ទ្វារ នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា ដែល​ជា​ថ្ងៃ​ឱសានវាទ​នៃ​ការ​ដែល​ត្រូវ​បង់​ពន្ធ​ចំនួន​ជាង ៦​លាន​ដុល្លារ ដែល​ក្នុង​នោះ​ជិត ៣​លាន​ដុល្លារ គឺជា​ថ្លៃ​ការ​ប្រាក់​ដែល​អាជ្ញាធរ​ពន្ធ​កម្ពុជា ថា​កាសែត​នេះ​ជំពាក់​ ១០​ឆ្នាំ​មក​ហើយ។ លោក ហ៊ុន សែន ហៅ​ស្ថាប័ន​កាសែត​នេះ​ថា ជា​មេ​ចោរ។ ប៉ុន្តែ​អ្នកស្រី ដេប៉្រា គ្រីស័រ-ស្ទាល អះអាង​ថា អ្នកស្រី​មិន​បាន​គេច​ពន្ធ​ដូច​ការ​លើក​ឡើង​នោះ​ទេ និង​ថា ការ​កំណត់​ខ្ពស់​កប់​ពពក​បែប​នេះ ​ជា​លេស​នយោបាយ​របស់​រដ្ឋាភិបាល​ដែល​ចង់​បិទ​សារព័ត៌មាន​សេរី​ដ៏​កម្រ​នៅ​កម្ពុជា តែប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments:

Post a Comment

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/

Post Top Ad

Your Ad Spot

Pages